ភេសជ្ជៈ ដែលល្អ សម្រាប់ស្ត្រីពពោះ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2024-12-17

ក្នុងពេលពពោះ ច្បាស់ណាស់ថា ស្ត្រី ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ទៅលើរបបអាហារ ឬភេសជ្ជៈ ដែលខ្លួន គួរទទួលទាន និងមិនគួរទទួលទាន។ ភេសជ្ជៈមួយចំនួន មានគុណតម្លៃដ៏វិសេសវិសាល សម្រាប់ស្ត្រីមានផ្ទៃពោះ និងទារកក្នុងផ្ទៃ។ តើភេសជ្ជៈណាខ្លះ ដែលល្អ សម្រាប់សុខភាពស្ត្រីមានផ្ទៃពោះ? សូមចុចលីងខាងក្រោម ដើម្បីអានលម្អិត។

 

ភេសជ្ជៈ ដែលផ្ដល់អត្ថប្រយោជន៍សំខាន់ៗ ដល់ស្ត្រីមានផ្ទៃពោះ៖

១. ទឹក៖

ដូចជាមនុស្សធម្មតាដែរ ស្ត្រីពពោះគួរញ៉ាំទឹក ឱ្យបានគ្រប់គ្រាន់ ដើម្បីជួយឱ្យរាងកាយ ស្រូបយកសារជាតិចិញ្ចឹមបានល្អ ពីថ្នាំវីតាមីនបំប៉ន និងអាហារប៉ូវទារកផ្សេងៗ។

២. ទឹកដោះគោ៖

ទឹកដោះគោសំខាន់ សម្រាប់ស្ត្រីពពោះ ជាពិសេសនៅពេលជិតសម្រាល ដែលជាពេលទារក កំពុងលូតលាស់ឆ្អឹង។ ទឹកដោះគោសម្បូរកាល់ស្យូម និងប្រូតេអ៊ីន។ ស្ត្រីគួរជ្រើសរើសយកទឹកដោះគោ ដែលមានការចម្រាញ់រួច ព្រោះវាគ្មានបាក់តេរី ដែលអាចបង្កផលវិបាក។

៣. ទឹកតែ ចម្រាញ់ពីរុក្ខជាតិ៖

ទឹកតែធម្មតា មានផ្ទុកជាតិកាហ្វេអ៊ីន ដែលអាចផ្ដល់ផលវិបាកដល់ស្ត្រី កំពុងពពោះ។ តែចម្រាញ់ពីរុក្ខជាតិ ជាឧទាហរណ៍ ទឹកខ្ញី តែក្រូឆ្មា និងទឹកតែជីអង្កាម អាចជួយកាត់បន្ថយការចាញ់ ដែលស្ត្រីមានផ្ទៃពោះ តែជួបប្រទះ នៅរាល់ពេលព្រឹក។

៤. កាហ្វេ គ្មានជាតិកាហ្វេអ៊ីន (Decaf Coffee)៖

សម្រាប់សុខភាពផ្ទៃពោះ វេជ្ជបណ្ឌិត ណែនាំមិនឱ្យទទួលទានកាហ្វេ លើសពី ២០០មីលីក្រាម ក្នុង ១ថ្ងៃនោះទេ។ កាហ្វេ Decaf មានជាតិកាហ្វេអ៊ីន ក្នុងកម្រិតទាបខ្លាំង។ ស្ត្រីុមានផ្ទៃពោះ អាចទទួលទានបាន ខណៈណាមិនលើសពីបរិមាណនៃការណែនាំ។

៥. ទឹកបន្លែ៖

ទទួលទានទឹកការ៉ុត៖

  • បង្ការសម្ពាធឈាមខ្ពស់
  • បន្ថយជាតិស្ករក្នុងឈាម (ជាពិសេសសម្រាប់ស្ត្រី ដែលប្រឈមនឹងជំងឺទឹកនោមផ្អែម)

 

ទទួលទានទឹកប៉េងប៉ោះ៖

  • ជួយដល់ការបង្កើនគ្លីកូហ្សែន ក្នុងថ្លើម ជួយឱ្យស្ត្រីមានភាពស្រស់ស្រាយ និងមានថាមពល
  • មានអំបិលធម្មជាតិ ដែលជាសារជាតិចិញ្ចឹមល្អ

៦. ទឹកផ្លែឈើ៖

ទទួលទានទឹកផ្លែប៉ោម៖

  • ជួយបញ្ហាគេង ក្នុងពេលពពោះ
  • បន្ទាបកូឡេស្តេរ៉ូល ជួយដល់សុខភាព និងមុខងារបេះដូង
  • ទឹកប៉ោម លាយនឹងស្ពៃខ្មៅ ជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ

ទទួលទានទឹកផ្លែបឺរ៖

  • មានជាតិខ្លាញ់ ប្រេង និងសម្បូរកាឡូរី ដើម្បីបង្កើនថាមពលស្ត្រីមានផ្ទៃពោះ
  • បង្កើនភាពបត់បែន នៃសន្លាក់សាច់ដុំ
  • បន្ថយកម្រិតកូឡេស្តេរ៉ូល

ទទួលទានទឹកតាសក់ផ្អែម៖

  • កាត់បន្ថយការរលាក និងព្យាបាលរបួសជាលិកាពោះវៀន
  • មានជាតិស្ករធម្មជាតិ និងអង់ស៊ីម ជួយដល់ការរំលាយអាហារ និងការក្អួតចង្អោរ

ទទួលទានទឹកទទឹម៖

  • កាត់បន្ថយហានិភ័យរបួសខួរក្បាល របស់ទារកក្នុងផ្ទៃ
  • សម្អាតធ្មេញ និងមាត់ ដែលអាចបង្ការការឆ្លងមេរោគ និងក្លិនមាត់មិនល្អ

ទទួលទានទឹកក្រូច៖

  • សម្បូរវីតាមីន C ល្អសម្រាប់ប្រព័ន្ធការពារ និងសម្រួលកំហាប់ស្លេស្ម ក្នុងបំពង់ក សួត រន្ធច្រមុះ និងក្រពះ
  • ក្រូចលាយជាមួយទឹកឃ្មុំ ជួយដល់ការបន្ធូរហានិភ័យរលាកទូទៅ និងរលាកបំពង់ក (ប៉ុន្តែស្ត្រីដែលមានបញ្ហាក្រពះ គួរជៀសវាងក្រូចដែលជូរខ្លាំង)

 

ប្រភព៖ Surely II https://www.drinksurely.com/ 

& Pregnancy Pedia II https://www.prenagen.com/en

 

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង

ពេទ្យយើងកាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពី ការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជ បណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយ ប្រព័ន្ធគ្រប់គ្រងវត្តមាន បុគ្គលិក ៤.០ + ។