រោគសញ្ញា ៥ ពីជំងឺខ្សោយតម្រងនោម

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2024-12-12

ក្នុងប្រទេសកម្ពុជាសព្វថ្ងៃ គេសង្កេតឃើញថា អ្នកជំងឺខ្សោយតម្រងនោមកើនឡើងខ្ពស់ ហើយអ្នកជំងឺមួយចំនួនស្ថិតក្នុងស្ថានភាពជំងឺធ្ងន់ធ្ង។

 ១. តើអ្វីជាជំងឺខ្សោយតម្រងនោម?

ជំងឺខ្សោយតម្រងនោម គឺជាវិបត្តិ ឬផលវិបាកដែលកើតចេញពី​​ ជំងឺទឹកនោមផ្អែម បានន័យថា អ្នកជំងឺទឹកនោមផ្អែម នឹងកើតជំងឺខ្សោយតម្រងនោមយូរ ឬ ឆាប់ អាស្រ័យលើអ្នកជំងឺតាមដានសុខភាពតម្រងនោមបានទៀងទាត់ និង ទាន់ពេលវេលាឬអត់។ 

២. រោគសញ្ញានៃជំងឺខ្សោយតម្រងនោម

ជំងឺខ្សោយតម្រងនោម មានរោគសញ្ញាអាស្រ័យលើកម្រិតរបស់វា។ ជាទូទៅគេសង្កេតឃើញថា ជំងឺខ្សោយតម្រងនោមមានរោគសញ្ញា ៥ កម្រិត។ រោគសញ្ញាក្នុងដំណាក់កាលទី១ ទី២ និង ទី៣ ជាដំណាក់ស្រាល។ ក្នុងដំណាក់កាលនេះ រោគសញ្ញារបស់វាពុំសូវចេញមកច្បាស់លាស់នោះទេ ដូច្នេះមានតែការធ្វើតេស្យពិនិត្យរកមើលជំងឺខ្សោយតម្រងនោម បន្ទាប់ពីយើងដឹងថាខ្លួនឯងកើតជំងឺទឹកនោមផ្អែម។ ចំពោះដំណាក់កាលទី៤ និង ទី៥ គឺជាដំណាក់កាលធ្ងន់ធ្ងរ ដែលរោគសញ្ញាលេចចេញមកឱ្យឃើញកាន់តែច្បាស់ ហើយជាដំណាក់កាលយឺតយ៉ាវក្នុងការព្យាបាល ដូច្នេះអ្នកជំងឺមានតែព្យាបាលដោយការលាងឈាមតែប៉ុណ្ណោះ។ 

- ដំណាក់កាលទី១៖ មិនចេញរោគសញ្ញាឱ្យដឹងទេ។

- ដំណាក់កាលទី២៖ ទោះមិនសូវចេញរោគសញ្ញាច្បាស់ តែគេកត់សម្គាល់ឃើញថា ក្នុងដំណាក់កាលនេះអ្នកជំងឺអាចនឹងនោមច្រើននៅពេលយប់ អាចហើមជើង។

- ដំណាក់កាលទី៣៖ ចាប់ផ្ដើមឈឺចង្កេះ នោមតិច នោមបែកពពុះដោយសារតែមានការបែកធ្លាយតម្រងនោមហើយធ្លាយមានជាតិប្រូតេអ៊ីនធ្លាក់មកតាមទឹកនោម។

- ដំណាក់ទី៤ និង ទី៥៖ ជាដំណាក់កាលចុងក្រោយ (ធ្ងន់ធ្ងរ) ដែលរោគសញ្ញាឱ្យឃើញកាន់ច្បាស់ដូចជា ស្លេកស្លាំង ក្អួត ចង្អោរ បត់ជើងស្រាលនិងធ្ងន់តិចៗ ហើមជើង ហើមមុខ លើសឈាម។ 

៣. មូលហេតុដែលបណ្ដាលឱ្យកើតជំងឺខ្សោយតម្រងនោម

មូលហេតុចម្បងដែលធ្វើឱ្យកើតជំងឺខ្សោយតម្រងនោម គឺជំងឺទឹកនោមផ្អែម។ នៅពេលដែលយើងកើតជំងឺទឹកនោមផ្អែមយូរទៅ វាធ្វើឱ្យសរសៃឈាមនៅត្រង់តម្រងនោមខូចជាហេតុច្រោះជាតិពុល និងជាតិទឹកមិនបានល្អ

ក្រៅពីជំងឺទឹកនោមផ្អែម គឺមានមូលហេតុជាច្រើនទៀតដែលបណ្ដាលឱ្យកើតជំងឺខ្សោយតម្រងនោមដូចជា លើសសម្ពាធឈាម រលាកតម្រងនោមរ៉ាំរ៉ៃ ជំងឺគីស(គីសពេញតម្រងនោម) និងខូចប្រព័ន្ធការពារស្វ័យប្រវត្តរបស់ខ្លួនយើងជាដើម។ ចំពោះមូលហេតុក្រៅពីនេះទៀត គឺពុំសូវកើតមាននោះទេ។

 

ប្រពភ៖ Healthline ll https://www.healthline.com/

 

រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID

កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ + ។