៦គន្លឹះ ការពារអ្នកពី ជំងឺលើសសម្ពាធឈាម

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2024-11-27

 ពេលបច្ចុប្បន្ន ជំងឺលើសឈាមបានក្លាយជាជំងឺមួយប្រភេទ ដែលកើតទៅលើមនុស្សភាគច្រើន ហើយ កំពុងតែមានឥទ្ធិពល អាចធ្វើឲ្យមនុស្សប្រឈមនឹងការស្លាប់ផងដែរ។

តើត្រូវធ្វើដូចម្តេចដើម្បីការពារខ្លួនកុំឲ្យមានជំងឺលើសឈាម និង ចាប់ផ្តើមមានសុខភាពល្អ?

 

វិធីការពារជំងឺលើសសម្ពាធឈាម៖  
១.រក្សាទម្ងន់ឲ្យបានល្អ៖ ការការពារខ្លួនពីជំងឺលើសសម្ពាធឈាម មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងទម្ងន់របស់អ្នក។ បុគ្គលដែលមានបញ្ហាលើសទម្ងន់ គួរតែស្វះស្វែងក្នុងការបញ្ចុះទម្ងន់ តាមរយៈវិធីសាស្រ្តមួយចំនួន ចំណែកអ្នកដែលមានទម្ងន់ធម្មតា គួរតែរក្សាទម្ងន់នោះឲ្យមានស្ថេរភាព ហើយអ្នកក៏នឹងអាចពិភាក្សាជាមួយអ្នកជំនាញពីការថែរក្សាទម្ងន់ខ្លួនប្រាណនោះ។ 


២.បរិភោគអាហារមានតុល្យភាព៖ បរិភោគអាហារដែលផ្តល់នូវសុខភាព ធ្វើឲ្យសម្ពាធឈាមស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អ្នកផ្ទាល់។ គួរបង្កើនការញ៉ាំអាហារប្រភេទ បន្លែ និងផ្លែឈើ ជាពិសេសរបបអាហារដែលសម្បូរទៅដោយប៉ូតាស្យ៉ូម និងម៉ាញេស្យូមឲ្យបានច្រើន និងកាត់បន្ថយអាហារដែលមានការឡូរីខ្ពស់ ធ្វើឲ្យធាត់ និងជាតិស្ករជាដើម។ 


៣.កាត់បន្ថយជាតិប្រៃ៖ អ្នកដែលមានទម្លាប់បរិភោគអាហារដែលមានជាតិប្រៃទាប (សូដ្យូម) អាចគ្រប់គ្រងឲ្យសម្ពាធឈាមស្ថិតក្នុងសភាពធម្មតា។ អ្នកអាចកាត់បន្ថយបរិភោគអាហារកញ្ចប់ ឬអាហារកែច្នៃ ដែលមានជាតិប្រៃកម្រិតខ្ពស់ និងចៀសវាងបន្ថែមជាតិប្រៃក្នុងអាហាររបស់អ្នក។


៤.ធ្វើលំហាត់ប្រាណជាប្រចាំ៖ លំហាត់ប្រាណ ជាផ្នែកមួយអាចជួយអ្នកបានពីការលើសសម្ពាធឈាម។ លំហាត់ប្រាណកាន់តែច្រើន និងញឹកញាប់ រឹតតែអាចបង្កើនប្រសិទ្ធភាព ដែលការចាប់ផ្តើមដែលល្អគឺគួរអនុវត្ត ៣០នាទី ៣ ដងក្នុង១សប្តាហ៍។


៥.កំណត់កម្រិតជាតិអាល់កុល៖ ការពិសាជាតិអាល់កុលច្រើន អាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ យកល្អគួរកំណត់កម្រិតឲ្យបានជាល់លាក់ ដោយមួយថ្ងៃការពិសាភេសជ្ជៈដែលមានជាតិអាល់កុលនោះ មិនឲ្យលើសពីមួយកែវ។ 


៦.តាមដានសម្ពាធឈាម៖ បុគ្គលដែលមានការប្រឈមខ្ពស់នឹងជំងឺលើសសម្ពាធឈាម គួរតែមាននូវឧបករណ៍វាស់សម្ពាធនៅក្នុងផ្ទះ សម្រាប់ធ្វើការតាមដានឲ្យបានដិតដល់ជាប្រចាំ ពីព្រោះអាការៈនៃជំងឺលើសសម្ពាធពុំមានសញ្ញាណជាក់លាក់នោះទេ ដែលទាមទារឲ្យមានការបង្ហាញពីឧបករណ៍វាស់សម្ពាធឈាម។ ជាទូទៅអ្នកដែលមានបញ្ហាសុខភាពបម្រុងនឹងមានជំងឺលើសសម្ពាធឈាម (prehypertension) សម្ពាធឈាមអាចស្ថិតក្នុងកម្រិត ១២០-១៣៩/៨០-៨៩ mmHg។ 

 

ក្រឡេកមើលទម្លាប់រស់នៅប្រចាំថ្ងៃរបស់អ្នកឡើងវិញ ហើយធ្វើការសម្រេចចិត្តថាតើអ្នកគួរធ្វើការផ្លាស់ប្តូរ ឬយ៉ាងណា ដើម្បីការពារខ្លួនអ្នកពីជំងឺលើសម្ពាធឈាម រួចចាប់ផ្តើម អនុវត្តនូវទម្លាប់ដូចដែលបានបង្ហាញខាងលើ ហើយធ្វើឲ្យវាក្លាយជាទម្លាប់រស់នៅប្រចាំថ្ងៃរបស់អ្នក។ 

 

 ប្រភព៖ Healthline || https://www.healthline.com/

 

រក្សាសិទ្ធិ©ដោយ ពេទ្យយើង

 

កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពី ការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជ បណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយ ប្រព័ន្ធគ្រប់គ្រងវត្តមាន បុគ្គលិក ៤.០ + ។