អាហារ ៥ ប្រភេទ ជួយជំរុញផ្លូវភេទស្រ្តីៗ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2024-11-19

អាហារគឺជាកត្តាសំខាន់សម្រាប់រាងកាយ និងចិត្ត រួមទាំងអារម្មណ៍ផ្លូវភេទ។ ស្ត្រីមានភាពរសើបទៅនឹងអរម៉ូនអ៊ីស្ត្រូសែន ដែលដើរតួយ៉ាងសំខាន់ក្នុងចំណង់ផ្លូវភេទ ដូច្នេះហើយ អាហារមួយចំនួនអាចជួយជំរុញអារម្មណ៍ផ្លូវភេទចំពោះស្ត្រីឲ្យកាន់តែកើនឡើងខ្ពស់។

 

១. ម្នាស់

ម្នាស់មានផ្ទុកសារធាតុ Bromelain ដែលជួយជំរុញចំណង់ផ្លូវភេទ។ វាក៏មានវីតាមីន C ខ្ពស់ ដែលជួយបង្កើនលំហូរឈាមទៅកាន់ប្រដាប់ភេទ។ ដូច្នេះ​ហើយ​ បាន​ជា​ជួយឲ្យមាន​ចំណង់​ផ្លូវ​ភេទ​កាន់​តែ​ខ្លាំង។

២. គ្រាប់សណ្តែក

គ្រាប់គឺជាអាហារដែលមានប្រូតេអ៊ីន និង Arginine ដែលជួយបង្កើតសារធាតុបញ្ជូនសរសៃប្រសាទក្នុងខួរក្បាលដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ឧទាហរណ៍ អាល់ម៉ុន សណ្តែកដី និងសណ្តែកសៀងអាចជួយបង្កើនអរម៉ូនអ៊ឹស្ត្រូសែន។

៣. សូកូឡាខ្មៅ

សូកូឡាខ្មៅមានផ្ទុកសារធាតុ Phenythylamine ដែលរំញោចខួរក្បាលឲ្យបញ្ចេញសារធាតុបញ្ជូនសរសៃប្រសាទដូចជា អង់ដូហ្វីន និងសេរ៉ូតូនីន ដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងបង្កើនអារម្មណ៍ស្រើបស្រាល។

៤. ផ្លែបឺរ

ផ្លែបឺរ គឺជាផ្លែឈើមួយប្រភេទដែលមានជាតិខ្លាញ់ Monounsaturated fats ខ្ពស់។ នេះបង្កើនកម្រិតអរម៉ូនអ៊ឹស្ត្រូសែនចំពោះស្ត្រី។ វាក៏មានប៉ូតាស្យូម និងវីតាមីន B6 ដែលរំញោចប្រព័ន្ធសរសៃប្រសាទ និងបង្កើនអារម្មណ៍ផ្លូវភេទកាន់តែខ្ពស់។

៥. ខ្លាញ់ត្រី

ប្រេងត្រីមានអាស៊ីតអូមេហ្គា ៣ខ្ពស់ ដែលជាអាស៊ីតខ្លាញ់សំខាន់ៗដែលរាងកាយត្រូវការ។ ប៉ុន្តែរាងកាយមិនអាចបង្កើតវាដោយខ្លួនឯងបានទេ។ ដូច្នេះវាត្រូវតែទទួលបានពីអាហារ ដែលបង្កើនអរម៉ូនអ៊ឹស្ត្រូសែនចំពោះស្ត្រី។

 

ដូច្នេះហើយស្រ្តីគួរតែ​ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ ហើយ​មាន​សារធាតុចិញ្ចឹម​ដែល​ជួយ​ជំរុញ​អ័រម៉ូន​ភេទ​ចំពោះ​ស្ត្រី។ វានឹងបង្កើនចំណង់ផ្លូវភេទរបស់អ្នកដោយធម្មជាតិផងដែរ៕

 

ប្រភព៖ KAMPUCHEA THMEY DAILY/ https://www.kampucheathmey.com/health/599199  

 

រក្សាសិទ្ធិដោយ៖ Pethyoeung e-Health ID

 

កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពី ការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជ បណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយ ប្រព័ន្ធគ្រប់គ្រងវត្តមាន បុគ្គលិក ៤.០ + ។