CDC ណែនាំអោយចាក់វ៉ាក់សាំងការពារជំងឺរលាកសួតចំពោះកុមារទាំងអស់ដែលមានអាយុក្រោម 5 ឆ្នាំ។
កុមារដែលមានលក្ខខណ្ឌហានិភ័យមួយចំនួនអាចត្រូវការវ៉ាក់សាំងការពារជំងឺរលាកសួតបន្ថែម ដោយផ្អែកលើវ៉ាក់សាំងដែលពួកគេបានទទួលរួចហើយ។
ពិភាក្សាជាមួយអ្នកផ្តល់សេវាថែទាំសុខភាពអំពីការចាក់វ៉ាក់សាំងការពារជំងឺរលាកសួត ដើម្បីជួយការពារសុខភាពកូនរបស់អ្នក។
នៅសហរដ្ឋអាមេរិក មានវ៉ាក់សាំង 2 ប្រភេទដែលត្រូវបានណែនាំ ដើម្បីជួយការពារជំងឺរលាកសួតលើកុមារ៖
១. វ៉ាក់សាំងការពារជំងឺរលាកសួត (PCVs)
PCV15
PCV20
២. វ៉ាក់សាំង Pneumococcal polysaccharide
PPSV 23។ https://www.cdc.gov/pneumococcal/vaccines/types.html
កុមារតូចៗទាំងអស់។ CDC ណែនាំវ៉ាក់សាំង PCV15 ឬ PCV20 សម្រាប់កុមារអាយុក្រោម 5 ឆ្នាំ។
កុមារគួរទទួលបាន 4 ដូស ចំនួនសរុប ហើយត្រូវចាក់ 1 ដូស ទៅតាមអាយុនីមួយៗដូចខាងក្រោម៖
ពី 12 ទៅ 15 ខែ។ កុមារដែលចាប់ផ្តើមជាមួយ PCV ដំបូងហៅថា PCV13 ហើយអាចចាត់បញ្ចប់ដោយ PCV15 ឬ PCV20 ។ សម្រាប់ដូសទាំងនេះមិនត្រូវការចាក់ឡើងវិញទេ។
កុមារដែលមានលក្ខខណ្ឌហានិភ័យជាក់លាក់ លក្ខខណ្ឌមួយចំនួនបង្កើនហានិភ័យរបស់កុមារចំពោះជំងឺរលាកសួត។
កុមារដែលមានអាយុពី 2 ទៅ 18 ឆ្នាំដែលមានលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំងនោះអាចត្រូវការវ៉ាក់សាំងការពារជំងឺរលាកសួតបន្ថែមទៀត។ វាអាស្រ័យលើថ្នាំបង្ការជំងឺរលាកសួតប្រភេទណាដែលពួកគេបានទទួលរួចហើយនៅពេលណា។
ឧទាហរណ៍ទី 1៖ កុមារី ព្រីតា អាយុ៦ឆ្នាំ ទើបតែត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺទឹកនោមផ្អែមប្រភេទទី១។ នាងបានទទួលថ្នាំ PCV13 ឬ PCV15 ដែលត្រូវបានណែនាំ ប៉ុន្តែគ្មានអ្វីផ្សេងទៀតទេ។ នាងអាចទទួលបានអត្ថប្រយោជន៍ពីការការពារបន្ថែមដែលផ្តល់ដោយ PCV20 ឬ PPSV23។
ឧទាហរណ៍ទី 2៖ PPSV23 គឺជាវ៉ាក់សាំងជំងឺរលាកសួតតែមួយគត់ដែល ក្មេងប្រុស ព្រីន មានអាយុ 3 ឆ្នាំដែលមានជំងឺកោសិកា ដែលមិនធ្លាប់បានទទួល។ PCV15 ឬ PCV20 អាចផ្តល់ការការពារដ៏សំខាន់ដល់គាត់។
ពិភាក្សាជាមួយអ្នកជំនាញផ្តល់វ៉ាក់សាំងអំពីអ្វីដែលល្អបំផុតសម្រាប់ស្ថានភាពជាក់លាក់របស់កូនអ្នក។ ពួកគេអាចឆ្លើយសំណួរទៅអ្នកបានច្បាល់លាស់។
ប្រភព៖ CDC / https://www.cdc.gov/pneumococcal/vaccines/children.html
រក្សាសិទ្ធិដោយ៖ Pethyoeung e-Health ID
កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពី ការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជ បណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយ ប្រព័ន្ធគ្រប់គ្រងវត្តមាន បុគ្គលិក ៤.០ + ។