ដើម្បីជៀសផុតពីជំងឺ ហើយពន្យារភាពចាស់របស់អ្នក។ ក្នុងភាពរស់នៅដែលច្របូកច្របល់ប្រចាំថ្ងៃរបស់ស្ត្រី ការរស់នៅដែលមានសុខភាពល្អ អនុវត្តជំហានសាមញ្ញទាំងនេះទៅរកអាយុកាន់តែក្មេងជាងវ័យ និងមានសុខភាពល្អ។
ទម្លាប់ទាំង៥នេះ ជួយដល់ស្រ្តីៗ ដែលមានដូចខាងក្រោម៖
១.ផ្លែឈើ និងបន្លែស្រស់
២.គ្រាប់ធញ្ញជាតិទាំងមូល
៣.អាហារសម្បូរជាតិសរសៃ ដូចជាសណ្តែក និងស្លឹកបៃតង
៤.ត្រីស្រស់
៥.កាត់បន្ថយ សាច់ដែលគ្មានខ្លាញ់
៦.ខ្លាញ់ដែលមានសុខភាពល្អដូចជា គ្រាប់អាល់ម៉ុន គ្រាប់ស្វាយចន្ទី និងប្រេងអូលីវ
៧.ទឹកដោះគោមានជាតិខ្លាញ់ទាប
3.វីតាមីន៖ អ្នកអាចទទួលទានវីតាមីនចម្រុះជាប្រចាំថ្ងៃបាន ប៉ុន្តែត្រូវទទួលទានអាហារសម្បូរវីតាមីន ដែលផ្តល់អត្ថប្រយោជន៍បន្ថែមនៃជាតិសរសៃ សារធាតុរ៉ែ និងធ្វើឱ្យមានសុខភាពល្អ។ ហើយអ្នកក៏ត្រូវញ៉ាំអាហារចម្រុះពណ៌ផ្សេងៗគ្នាផងដែរ ដើម្បីបំពេញតម្រូវការវីតាមីន សារធាតុរ៉ែ និងជាតិសរសៃ។
4.សុខភាពល្អនៅវ័យចំណាស់៖ សម្រាប់ស្ត្រី ការវិវត្តទៅរកភាពចាស់គឺជារឿងមួយដែលមានក្ដីបារម្មណ៍ សម្រាប់សុខភាពល្អ ទាំងសុខភាពរាងកាយ ផ្លូវចិត្ត និងសម្រស់ផងដែរ។ដូចនេះការប្រើប្រាស់ផលិតផលដូចជា ថ្នាំជក់ និងការផឹកស្រាច្រើនពេក វាបណ្ដាលឱ្យកាត់តែចាស់លឿន និងខូចសុខភាពអ្នកផងដែរ។ ប៉ុន្តែអ្នកក៏អាចជួយពន្យារភាពចាស់ដោយរៀនគ្រប់គ្រងស្ត្រេស និងដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តដែលនឹងកើតឡើងដោយធម្មជាតិរបស់អ្នក និងរបបអាហារជារឿងសំខាន់។
5. ដំណោះស្រាយភាពតានតឹង៖ ស្ត្រីជាច្រើនកំពុងតែស្ថិតក្នុងភាពតានតឹង និងមានទំនួលខុសត្រូវជាច្រើន ហើយអ្នកនឹងជួបបញ្ហាប្រឈាមដូចជា សម្ពាធឈាមឡើងខ្ពស់ឈឺក្រពះ ឬបញ្ហាក្រពះពោះវៀនផ្សេងទៀត ឈឺខ្នង ការលំបាកក្នុងការគេង ការឡើងទម្ងន់។ ប៉ុន្តែអ្នកក៏អាចគ្រប់គ្រងភាពតានតឹងនេះជាមួយនឹងបច្ចេកទេសបន្ធូរអារម្មណ៍ដូចជា៖ ការព្យាបាល ការតាំងសមាធិ ហាត់យូហ្គា ឬ តៃជី និងលំហាត់ប្រាណជាដើម។
ប្រភព៖ HEALTHLINE / https://www.healthline.com/health/womens-health#pregnancy
រក្សាសិទ្ធិដោយ៖ Pethyoeung e-Health ID
កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពី ការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជ បណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង!
លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយ ប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ + ។