៥ ចំណុចដែលឱ្យ Crush ចូលចិត្តអ្នកវិញ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2024-10-22

ពិតប្រាកដណាស់យើងទាំងអស់គ្នាច្បាស់ជាមាន លួចស្រលាញ់នរណាម្នាក់ អាចជាមិត្តភិក្ត មិត្តរួមការងារ ជាដើម។ វាមិនមានជារឿងដែលខុសអ្វីទេ ដោយគ្រាន់តែលួចស្រលាញ់នរណាម្នាក់ តែវិញជាបញ្ហានោះ តើធ្វើយ៉ាងណាឲ្យគេចាប់អារម្មណ៍យើងវិញ?

 

តោះមកមើល ៥ចំណុចខាងក្រោមនេះ អ្នកនឹងបានចំម្លើយ៖

១.សុំជំនួយពី Crush : អ្នកអាចសុំឱ្យ Crush ជួយធ្វើរឿងអ្វីមួយ ដូចជា ជួយបង្រៀន ជួយពន្យល់អំពីការងារ និងអាចមានទៅតាមភាពជាក់ស្ដែង។

២.សើចនិងរឿងកំប្លែងរបស់ពួកគេ៖ មានន័យថាពេលដែល Crush យើងនិយាយរឿងកំប្លែង យើងត្រូវ​​​​សើច ដើម្បីឲ្យគាត់មានអារម្មណ៍ល្អ។

៣.ចែករំលែកកំហុស និងភាពមិនល្អឥតខ្ចោះរបស់អ្នក៖ អ្នកអាចចែករំលែកគុណវិបត្តិ និងភាពមិនល្អឥតខ្ចោះរបស់អ្នកដល់ពួកគេ ដើម្បីលើកទឹកចិត្តឱ្យពួកគេបើកចំហបន្ថែមទៀតអំពីចំណុចខ្វះខាតរបស់ពួកគេមកអ្នកវិញ ដែលបង្កើតឱ្យមានទំនាក់ទំនងកាន់តែល្អ។

៤.ពាក់ពណ៌ដូចគ្នាដែល Crush អ្នកចូលចិត្ត

៖អ្នកត្រូវ​កត់​សម្គាល់​ថា​សម្លៀកបំពាក់​ពណ៌​អ្វី​ដែល​ពួកគេ​ស្លៀក​ញឹកញាប់​បំផុត ហើយ​បន្ទាប់​មក​​អ្នក​ស្លៀកពាក់ខោអាវពណ៌ដូចគ្នានឹង Crush​ អ្នកដែរ។ សម្គាល់ឃើញទាំងស្រុងថាអ្នកកំពុងពាក់ពណ៌ដែលពួកគេចាប់អារម្មណ៍ និងជាវិធីបង្ហាញពីអារម្មណ៍ដែលមានលើគេដោយប្រយោល ឲ្យគេបានដឹងខ្លះៗ។

៥.ស្វែងរកភាពស្រដៀងគ្នា៖ អ្នកត្រូវដឹងថា តើ Crush របស់ជាមនុស្សប្រភេទណា ដូចជា ចូលចិត្តអានសៀវភៅ ឬ ផឹកកាហ្វេ...។ ហើយអ្នកក៏ជាមនុស្សប្រភេទនេះដូចគ្នា។ វាជាចំណុចសំខាន់ដែលធ្វើឲ្យ Crush អ្នកមានអារម្មណ៏ថាអ្នកជាមនុស្សទារទាញ និងងាយចុះសម្រុងគេលឿន។

 

ប្រភព៖ COSMOPOLITAN | https://www.cosmopolitan.com/sex-love/a30538685/how-to-get-your-crush-to-like-you/

 

រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID

កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ + ។