ការស្លាក់ គឺជាដំណើរដែលមានរបស់អ្វីមួយជាប់នៅក្នុងបំពង់កឬបំពង់ខ្យល់ដែលនេះអាចបណ្ដាលឲ្យបិទចរន្តខ្យល់ទៅក្នុងសួត។ ការស្លាក់មាន ២ ប្រភេទគឺការស្លាក់កម្រិតស្រាល និងការស្លាក់ធ្ងន់ធ្ងរ។ ការស្លាក់កម្រិតស្រាល គឺជាករណីដែលជនរងគ្រោះអាចបញ្ចេញសម្លេង និងក្អកដោយសម្លេងលឺៗបាន។ ចំណែកឯការស្លាក់ធ្ងន់ធ្ងរគឺជាករណីដែលជនរងគ្រោះពុំអាចបញ្ចេញសម្លេង ឬក្អកលឺៗបានហើយពេលខ្លះជនរងគ្រោះនោះយកដៃមកខ្ទប់ក ហើយបើធ្ងន់ធ្ងរ ជនរងគ្រោះអាចនឹងបាត់បង់ស្មារតី។ ដូចនេះដើម្បីជួយសង្គ្រោះអ្នកដែលមានបញ្ហាស្លាក់ធ្ងន់ធ្ងរប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធិភាព លោកអ្នកគួរអនុវត្តតាមគន្លឹះទាំងនេះ
១. សួរជនរងគ្រោះតើគាត់កំពុងស្លាក់មែនឬទេ? ប្រសិនបើពួកគាត់ងក់ក្បាលឬផ្ដល់សញ្ញាវិជ្ជមានណាមួយ លោកអ្នកត្រូវចាប់ផ្ដើមជួយ
២. ប្រសិនបើជនរងគ្រោះអាចនិយាយឬបញ្ចេញសម្លេងបាន ព្យាយាមជួយតាមអ្វីដែលអាចធ្វើបាន
៣. ប្រសិនបើជនរងគ្រោះមិនអាចនិយាយឬបញ្ចេញសម្លេងបាន លោកអ្នកត្រូវអនុវត្តតាមវិធីសង្គ្រោះបឋមដូចជា៖
៤. អនុវត្តបែបនេះទាល់តែជនរងគ្រោះអាចក្អក បញ្ចេញសម្លេង និងជ្រុះវត្ថុដែលស្លាក់នោះចេញមកខាងក្រៅក្នុងករណីដែលជនរងគ្រោះបាត់បង់ស្មារតី លោកអ្នកត្រូវអនុវត្តតាមវិធីសាស្ត្រដូចជា៖
១. ដាក់ជនរងគ្រោះទៅលើផ្ទៃរាបស្មើដោយយកខ្លួនរបស់អ្នកទ្រហើយយកដៃទ្រក និងក្បាល
២. ដាស់ និងស្រែកហៅជនរងគ្រោះដើម្បីចង់ដឹងថាជនគ្រោះបាត់បង់ស្មារតីឬទេ
៣. ទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ដែលនៅជិតឲ្យបានរហ័សបំផុត
៤. ប្រសិនបើជនរងគ្រោះបាត់ដង្ហើមឬជីពចរ លោកអ្នកត្រូវធ្វើចលនាបេះដូងរហូតទាល់តែចេញរបស់ស្លាក់មកក្រៅឬទាល់តែមានអ្នកជំនាញមកដល់
ប្រភពៈ Mayo Clinic | https://www.mayoclinic.org/first-aid/first-aid-choking/basics/art-20056637 រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID
កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ +។