មូលហេតុនៃការឈឺក្បាលបន្ទាប់ពីការគេងថ្ងៃ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2024-09-17

ការគេងថ្ងៃជួយដល់សុខភាពផ្លូវកាយ និង ជាពិសេសផ្លូវចិត្តរបស់អ្នកនៅពេលអ្នកបានសម្រាកពីការនឿយហត់ អស់កម្លាំង ឬ ការគេងមិនគ្រប់គ្រាន់ជាដើម។ ក៏ប៉ុន្តែវាក៏អាចនាំមកនូវផលវិបាកដូចជាការឈឺក្បាលដល់លោកអ្នកផងដែរ។ អត្ថបទនេះនឹងបកស្រាយពីមូលហេតុនៃការឈឺក្បាលបន្ទាប់ពីការគេងថ្ងៃ៖

១. បញ្ហាក្នុងការដកដង្ហើម និង ស្រមុក៖ ការដកដង្ហើមមិនបានប្រក្រតី ឬ ការស្រមុកពេលគេងអាចនាំឲ្យមានការឈឺក្បាលនៅពេលអ្នកភ្ញាក់។ អ្នកអាចដឹងថាអ្នកស្រមុកបានពេលអ្នកមានការដាច់ដង្ហើមអំឡុងពេលគេង ការភ្ញាក់យប់ បែកញើសយប់ និងការងងុយគេងអំឡុងពេលថ្ងៃ។

២. ការកកិតធ្មេញ៖ បើធ្មេញរបស់អ្នកកកិតគ្នានៅពេលគេង សម្ពាធនៃការកកិតនេះនឹងនាំឲ្យអ្នកឈឺក្បាល។

៣. ការមានផ្ទៃពោះ៖ នារីមានផ្ទៃពោះងាយនឹងប្រឈមនឹងការអស់កម្លាំងដោយសារកង្វះជាតិទឹក សម្ពាធឈាមទាប ទឹកច្រមុះ និងបញ្ហាអ័រម៉ូនដែលនាំឲ្យពួកគាត់ឧហ្សាហ៍គេងថ្ងៃ ហើយក៏អាចឈឺក្បាលញឹកញាប់។ 

៤. កង្វះជាតិទឹក៖ អ្នកនឹងជួបបញ្ហាស្ងួតមាត់ ស្ងួតបំពង់ក វិលមុខ និងអារម្មណ៍វិលវល់បើអ្នកខ្វះជាតិទឹក។

៥. តានតឹងសាច់ដុំ៖ ការតឹងសាច់ដុំក ស្មារ និងថ្គាម នៅពេលគេងនាំឲ្យអ្នកភ្ញាក់ឡើងឈឺក្បាល។

៦. ជាតិកាហ្វេអ៊ីន៖ ជាតិកាហ្វេអ៊ីនអាចជួយមនុស្សមួយចំនួនឲ្យបាត់ការឈឺក្បាល ឬបង្កើនផលិតកម្ម ប៉ុន្តែវាអាចធ្វើឲ្យឈឺក្បាលផងដែរ។

 

ប្រភព៖ Healthline II https://www.healthline.com/

Medical News Today II https://www.medicalnewstoday.com/

រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ + ។