មូលហេតុ និងរោគសញ្ញានៃអាការៈលើសជាតិអាស៊ីតនៅក្នុងរាងកាយ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2024-09-16

ការលើសជាតិអាស៊ីតនៅក្នុងរាងកាយគឺជាអាការៈដែលរាងកាយផ្ទុកជាតិអាស៊ីតលើសបរិមាណ។ អាការៈលើសអាស៊ីតនៅក្នុងខ្លួនកើតឡើងនៅពេលតម្រងនោម និងសួតរបស់លោកអ្នកមិនអាចបំពេញតួនាទីបានល្អពោលគឺ មិនអាចរក្សាលំនឹងកម្រិតជាតិអាស៊ីតនៅក្នុងរាងកាយបានល្អ។

 

អាការៈលើសជាតិអាស៊ីតមានពីរប្រភេទ គឺលើសជាតិអាស៊ីតនៅផ្លូវដង្ហើម និងលើសជាតិអាស៊ីតសម្រាប់រំលាយអាហារ។ អាការៈទាំងពីរនេះកើតឡើងដោយសារកត្តាផ្សេងគ្នា៖

 

១. លើសជាតិអាស៊ីតនៅផ្លូវដង្ហើម

  • មូលហេតុ៖ ការលើសជាតិអាស៊ីតនៅផ្លូវដង្ហើមកើតឡើងនៅពេលឧស្ម័នកាបូនិចកើនឡើងនៅក្នុងរាងកាយច្រើនពេកដោយសារតែសួតមិនបានធ្វើការបម្លាស់ខ្យល់បានល្អ។ វាអាចកើតឡើងដោយសារជំងឺផ្លូវដង្ហើមរ៉ាំរៃ ទ្រូងមានរបួស បញ្ហាធាត់ ការសេពសុរាច្រើនពេក សាច់ដុំទ្រូងចុះខ្សោយជាដើម។ 
  • អាការៈលើសជាតិអាស៊ីតនៅផ្លូវដង្ហើមមានអាការៈដូចជា៖ ធ្វើឲ្យលោកអ្នកឆាប់ហត់ អស់កម្លាំង ដកដង្ហើមបានខ្លី ធ្វើឲ្យលោកអ្នកមិនអាចផ្ដោតអារម្មណ៍លើអ្វីមួយបានល្អ ឈឺក្បាលញឹកញាប់ និងមានអាការៈឈឺក្បាល។ 

២. លើសជាតិអាស៊ីតរំលាយអាហារ

  • មូលហេតុ៖ អាការៈលើសជាតិអាស៊ីតរំលាយអាហារគឺកើតឡើងនៅពេលដែលតម្រងមិនអាចបញ្ចេញជាតិអាស៊ីតនៅក្នុងរាងកាយបានគ្រប់គ្រាន់។ អាការៈនេះកើតឡើងជា ៤ ទម្រង់ផ្សេងគ្នា៖

១. ការលើសជាតិអាស៊ីតលើអ្នកមានជំងឺទឹកនោមផ្អែម៖ កើតឡើងនៅពេលដែលអាំងស៊ុយលីនមានកម្រិតទាបមិនអាចបំបែកជាតិស្ករនៅក្នុងឈាមបានល្អធ្វើឲ្យសារធាតុ Ketones កើនឡើងដែលធ្វើឲ្យជាតិអាស៊ីតកើននៅក្នុងរាងកាយ។

២. ការលើសជាតិអាស៊ីតអ៊ីដ្រូក្លូមិច (Hyperchloremic acidosis)៖ ជំងឺនេះបង្កឡើងដោយសារការបាត់បង់សូដ្យូមប៊ីកាបូណាតនៅក្នុងរាងកាយ។ អាការៈរាកឬក្អួតក៏អាចធ្វើឲ្យកើតអាការៈលើសជាតិអាស៊ីតប្រភេទនេះផងដែរ។

៣. ការលើសអាស៊ីតឡាក់ទិច (Lactic acidosis)៖ បង្កឡើងដោយការលើសអាស៊ីតឡាក់ទិចដែលអាចបណ្ដាលមកពី ការសេពសុរា ជំងឺបេះដូង ជំងឺមហារីក អាការៈប្រកាច់ ជំងឺថ្លើមជាដើម។

៤. ការលើសអាស៊ីតបំពង់ទឹកប្រមាត់៖ អាការៈប្រភេទនេះកើតឡើងនៅពេលតម្រងនោមមិនអាចបម្លែងជាតិអាស៊ីតទៅជាទឹកនោមបានល្អ។ មូលហេតុនេះវានឹងធ្វើឲ្យប្រព័ន្ធឈាមផ្ទុកអាស៊ីតលើសកម្រិត។ អ្នកដែលមានការលើសអាស៊ីតបំពង់ទឹកប្រមាត់នឹងមានអាការៈដកដង្ហើមញាប់ហើយខ្លី ឈឺក្បាល ឧស្សាហ៍អស់កម្លាំង និងងងុយគេងបាត់បង់ចំណង់អាហារ បេះដូងលោតញាប់ខុសប្រក្រតី និងដង្ហើមមានក្លិនដូចផ្លែឈើ។

 

ប្រភពៈ Healthline | https://www.healthline.com/health/high-stomach-acid-symptoms

រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID

កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ +។