សកម្មភាព ១០ ជួយអ្នកឲ្យមានវដ្តរដូវធម្មតាវិញ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2024-09-16

ជាធម្មតា ១ វដ្តរដូវមាន ២៨ ថ្ងៃ តែអាចខុសគ្នារវាង ២៤ និង ៣៥ ថ្ងៃ។ ក្នុងពេលមានរដូវម្តងៗ ស្ត្រីភាគច្រើនធ្លាក់ឈាមពី ២ ទៅ ៧ ថ្ងៃ។ បើអ្នកមានវដ្តរដូវខុសពីនេះ អ្នកអាចមានបញ្ហា វដ្តរដូវខុសពីធម្មតា។

 

 ការមករដូវខុសធម្មតា ជួនកាលអាចបណ្តាលមកពី របបអាហារ របៀបរស់នៅប្រចាំថ្ងៃ ការប្រើប្រាស់ថ្នាំ ជំងឺផ្លូវចិត្ត ការប្រែប្រួលអរម៉ូន ឬ ភាពចាស់ជាដើម។ ការមករដូវខុសធម្មតាអាចកើតឡើងម្តងម្កាល ក៏ប៉ុន្តែ បើអ្នកមានអាការៈបែបនេះញឹកញាប់អ្នកគួរទៅពិគ្រោះជាមួយគ្រូពេទ្យ។

 

ក្រៅពីនេះ អ្នកក៏អាចជួយខ្លួនឯងបានដោយការ៖

• ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់

 • អនុវត្តន៍ការធ្វើសមាធិ និង រំងាប់អារម្មណ៍ដើម្បី កុំឲ្យអ្នកតានតឹងអារម្មណ៍ពេក

• គ្រប់គ្រងស្ថានភាពផ្លូវចិត្តរបស់អ្នកឲ្យបានល្អ

• ហាត់យោគៈ

• បរិភោគរបបអាហារដែលល្អសម្រាប់សុខភាពអ្នក ពិសេសអាហារដែលសំបូរ វីតាមីនB វីតាមីនD កាល់ស្យូម

• គួរបរិភោគខ្ញី

• គួរពិចារណា ទទួលទាន ឬស ផ្កាចន្ទន៍ (គ្រឿងផ្សំសម្រាប់ធ្វើសម្លការី សាច់ផាកឡូវ...)

• គួរពិចារណា ទទួលទាន រមៀត

 • គួរពិចារណា បរិភោគអាហារមួយចំនួនដូចជា គ្រឿងសមុទ្រ ផ្លែប័រ ប្រេងអូលីវ Whole Grains ដំឡូងជ្វា

 

ប្រភព៖ Medical News Today |  https://www.medicalnewstoday.com/articles/324830

 

រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID

កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ +។