៥ ចំណុចអំពីថ្គាមទាល់

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2024-09-11

ថ្គាមទាល់គឺជា ធ្មេញទាំង ៤ គ្រាប់ដែលដុះចុងក្រោយគេបង្អស់នៃធ្មេញ។ ទោះបីមានមនុស្សជាច្រើនមានថ្គាមទាល់ ក៏មានមនុស្សមិនតិចនោះដែរដែលគ្មានថ្គាមទាល់ និងមានមនុស្សមួយចំនួនមានថ្គាមទាល់លើសពី ៤ ថែមទៀតផង។ ថ្គាមទាល់ ភាគច្រើនមើលមិនឃើញនោះទេ ដោយសារតែវាមិនដុះទម្លុះអញ្ចាញនោះទេ។ មនុស្សមួយចំនួនពុំសូវមិនបានយល់ដឹងច្បាស់លាស់អំពីថ្គាមទាល់នោះទេដែលជាហេតុបង្កឲ្យមានផលប៉ះពាល់ជាច្រើនចំពោះសុខភាពរបស់ពួកគេ។ អត្ថបទនេះគឺជាចំណេះដឹងទាំង ៥ ចំណុចអំពីថ្គាមទាល់៖

១. តើត្រូវធ្វើដូចម្តេច ដើម្បីដឹងថាយើងមានថ្គាមទាល់?

ថ្គាមទាល់អាចមើលឃើញបាន នៅពេលដែលវាដុះទម្លុះអញ្ចាញធ្មេញ នៅក្នុងេពេលពេញវ័យចាប់ពីអាយុ ១៦ ដល់ ២៣ ឆ្នាំ។ ពេលខ្លះ យើងអាចទទួលដឹងអារម្មណ៍នៃការប៉ះទង្គិចនៃថ្គាមទាល់ មុនពេលយើងមើលឃើញទៀតផង។ ការដុះទម្លុះនៃថ្គាមទាល់នេះ អាចធ្វើឲ្យយើងមានអារម្មណ៍ឈឺខ្ទោកៗ នៅខាងក្រោយប្រអប់មាត់។

២. តើត្រូវធ្វើដូចម្តេចនៅពេលអ្នកឈឺធ្មេញដោយសារថ្គាមទាល់ ហើយមិនអាចដកចេញបានភ្លាម?

ប្រសិនបើលោកអ្នកមានរោគសញ្ញាដូចជា  ហើមធ្មេញ ពិបាកក្នុងការលេប ឬដកដង្ហើម ក្តៅខ្លួន និងឈឺចាប់ខ្លាំង លោកអ្នកគួរតែធ្វើការដកថ្គាមទាល់នោះចេញបានកាន់តែឆាប់ កាន់តែល្អ។ ប៉ុន្តែប្រសិនបើមិនអាចដកចេញបានភ្លាមៗ លោកអ្នកគួរប្រើទឹកអំបិលក្តៅអ៊ុនៗ ទឹកខ្ពុរមាត់ ឬ ថ្នាំបំបាត់ការឈឺចាប់បាន។

៣.​​​ តើយើងគួរតែដកគ្រាប់ថ្គាមទាល់ដែលដុះចេញមកឬទេ?

ប្រសិនបើការដុះថ្គាមទាល់នោះមិនបណ្ដាលឲ្យប៉ះពាល់ដល់ថ្គាមដទៃ ឬមួយបណ្ដាលឲ្យមានការឈឺចាប់អ្វីនោះទេ លោកអ្នកពុំគួរដកវាចោលនោះទេព្រោះការដកថ្គាមទាល់មានសភាពឈឺខ្លាំង និងគ្រោះថ្នាក់បំផុត។ 

. តើថ្គាមទាល់ដែលមានការឆ្លងមេរោគមានសភាពដូចម្ដេច?

ថ្គាមទាល់ដែលមានការឆ្លងមេរោគមានសភាពដូចជា​​ ហើមអញ្ចាញ ពិបាកក្នុងការដឹងរសជាតិ ក្លិនមាត់មិនល្អ  មានអាការៈឈឺនៅខាងក្រោយក្រអូមមាត់នៅពេលទំពារអាហារជាដើម។ ប្រសិនបើលោកអ្នកមានអាការៈទាំងនេះ លោកអ្នកគួរទៅជួបពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញដើម្បីទទួលការព្យាបាល និងវះកាត់ឲ្យបានត្រឹមត្រូវ។

៥. តើរយៈពេលប៉ុន្មានថ្ងៃដើម្បីធ្វើឲ្យមុខរបួសជាសះបន្ទាប់ពីវះកាត់យកថ្គាមទាល់ចេញ?

មុខរបួសនឹងជាសះស្បើយក្នុងរយៈពេល ៣ ទៅ ៥ ថ្ងៃ។ ឈាមដែលហូរចេញពីអញ្ចាញនឹងបាត់ទៅវិញក្នុងរយៈពេល ២៤ ម៉ោង។ ក្នុងកំឡុងពេលនេះ លោកអ្នកគួរបរិភោគអាហារដែលទន់ និងជៀសវាងការជក់បារីដែលជាកត្តាធ្វើឲ្យមុខរបួសមិនងាយនឹងសះមុខរបួស។

 

ប្រភព៖ Healthline |  https://www.healthline.com/health/osteonecrosis-of-the-jaw#causes

រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID

កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ +។