តើនៅពេលណា មិនគួរផឹកទឹក?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2024-09-10

ពិតណាស់ ទឹកពិតជាមានសារៈសំខាន់សម្រាប់រាងកាយ ប៉ុន្តែ មានពេលខ្លះ អ្នកក៏មិនគួរបរិភោគទឹកច្រើនដែរ។ ដូច្នេះ តើមានពេលណាខ្លះដែល បរិភោគទឹកអាចមានផលប៉ះពាល់ដល់សុខភាពរបស់អ្នក?

 

  1.  មុនពេលចូលគេង ៖ បរិភោគទឹកមុនពេលចូលគេងអាចបង្អាក់ដំណេក ព្រោះថា អ្នកអាចនឹងត្រូវដឹងខ្លួន និង ងើប នោមញឹកញាប់ក្នុងពេលយប់។
  2. កំឡុងពេលហាត់ប្រាណខ្លាំង ៖ ពេលហាត់ប្រាណ សីតុណ្ហភាពរាងកាយរបស់យើងកើនឡើង ប៉ុន្តែ ការផឹកទឹកត្រជាក់ភ្លាមៗ អាចធ្វើឲ្យអេឡិចត្រូលីត្រក្នុងរាងកាយថយចុះ ដែលអាចបណ្តាលឲ្យអ្នកឈឺក្បាល វិលមុខ និង ចង់ក្អួត។

 

  1. ពេលកំពុងបរិភោគអាហារហឹរខ្លាំង៖ អ្នកមិនគួរផឹកទឹកភ្លាម បន្ទាប់ពីទទួលទានម្ទេសក្តៅ និង ហឹរ ឡើយ ព្រោះវាអាចកាន់តែធ្វើឲ្យម៉ូលេគុលក្តៅហឹរ រីករាលដាលពេញមាត់។

 

  1. កំឡុងពេល និង ក្រោយពេលបរិភោគអាហារភ្លាមៗ ៖ ការផឹកទឹកនៅពេលបរិភោគអាចឱ្យមានបញ្ហារំលាយអាហារ។ មាត់របស់យើងផលិតទឹកមាត់ដែលមានអង់ស៊ីមចាំបាច់សម្រាប់ការរំលាយអាហារ ហើយ ការផឹកក្នុងអំឡុងពេលញ៉ាំអាហារនាំឱ្យការផលិតទឹកមាត់ថយចុះ ដែលអាចឲ្យអាហារដែលបរិភោគទៅ រំលាយមិនបានល្អ។

 

  1.  នៅពេលដែលទឹកនោមរបស់អ្នកគ្មានព័ណ៌ ៖ ពេលទឹកនោមរបស់អ្នកគ្មានព័ណ៌ វាអាចមានន័យថា អ្នកផឹកទឹកច្រើនពេក បើទោះបីអ្នកមិនស្រេកទឹកក៏ដោយ។ ការផឹកទឹកច្រើនអាចនាំឲ្យសារធាតុ សូដ្យូមក្នុងរាងកាយធ្លាក់ចុះ។

 

  1. ទឹកដែលមានប្រភពពីទឹកសមុទ្រ ៖ ទឹកសមុទ្រមានបរិមាណអំបិលច្រើនហើយរាងកាយរបស់យើងត្រូវការទឹកសុទ្ធជាដើម្បីកម្ចាត់វា។ ការបរិភោគទឹកពីសមុទ្រអាចបណ្តាលឱ្យអ្នកខ្វះជាតិទឹកធ្ងន់ធ្ងរ។

 

ប្រភព៖ ប្រភព៖ Healthline | https://www.healthline.com/  

រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID

កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ +។