បញ្ហារលាកក្រពេញប្រូស្តាត ដែលបងបុរសៗ គួរស្វែងយល់

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2024-08-23

ក្រពេញប្រូស្តាត គឺជាក្រពេញតូចមួយដែលស្ថិតនៅក្បែរប្លោកនោម ដែលក្រពេញនេះមានតែនៅក្នុងរាងកាយមនុស្សប្រុសតែប៉ុណ្ណោះ។ វាមានតួនាទីក្នុងការដឹកនាំទឹកនោមចេញពីប្លោកនោម ទៅកាន់បំពង់ទឹកនោម។

១. តើបញ្ហារលាកក្រពេញប្រូស្តាតជាអ្វី?

បញ្ហារលាកក្រពេញប្រូស្តាត គឺជាការរលាក និងហើម នៅត្រង់ក្រពេញប្រូស្តាត និងតំបន់ដែលនៅក្បែរវា។ ការរលាកក្រពេញប្រូស្តាត បណ្តាលមកពីការឆ្្លងបាក់តេរីទៅកាន់ក្រពេញប្រូស្តាត និងបញ្ហាផ្សេងៗទៀត ដែលអ្នកវិទ្យាសាស្ត្រពុំទាន់បានបញ្ជាក់។ បញ្ហារលាកក្រពេញប្រូស្តាត ភាគច្រើនកើតឡើងចំពោះបុរសដែលមានអាយុក្រោម ៥០ ឆ្នាំ។ 

២. តើបញ្ហារលាកក្រពេញប្រូស្តាតមានរោគសញ្ញាអ្វីខ្លះ?

រោគសញ្ញានៃបញ្ហារលាកប្រូស្តាតរួមមាន៖

ឈឺចាប់នៅខាងក្រោមពោះ

ឈឺចាប់នៅកំឡុងពេលនោម ឬក្រោយពេលនោម

នោមញឹក ដែលអ្្នកមានបញ្ហាអាចនោមចាប់ពី ៨ ដងឡើងទៅក្នុងមួយថ្ងៃ

មិនអាចទប់នោម

៣. តើមានវិធីសាស្ត្រណាខ្លះ ដើម្បីការពារខ្លួនពីបញ្ហានេះ?

ដើម្បីបង្ការខ្លួនពីបញ្ហានេះ អ្នកគួរអនុវត្តវិធីសាស្ត្រទាំងនេះ៖

មានអនាម័យនៅត្រង់ប្រដាប់ភេទ

ធ្វើឲ្យរាងកាយសកម្ម

ទទួលទឹក

ទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើន

ចៀសវាងការអង្គុយយូរ

ប្រភព៖ WebMD | https://www.webmd.com/men/prostatitis  

NIH |  https://www.niddk.nih.gov/health-information/urologic-diseases/prostate-problems/prostatitis-inflammation-prostate
 

រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID

កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ + ។