យើងបានដឹងហើយមកថា ការពិសារបារីនាំឱ្យមានផលប៉ះពាល់ជាច្រើនដល់សុខភាពទាំងអ្នកជក់ផ្ទាល់ និងអ្នកជក់ដោយប្រយោលដូចជា ជំងឺមហារីកសួត លំពែង ជំងឺបេះដូង ស្ត្រូក។ ដើម្បីជៀសវាងពីបញ្ហានេះ លោកអ្នកត្រូវឈប់ធ្វើការពិសារបារី ដោយអនុវត្តតាមវិធីផ្សេងៗ។
យើងនឹងនាំអ្នកឲ្យយល់ដឹងពីផលប្រយោជន៍នៃការឈប់ជក់បារីតាមដំណាក់កាលនីមួយៗ៖
១. មួយថ្ងៃក្រោយឈប់ជក់បារី៖ នៅរយៈត្រឹមតែ ២០ នាទីក្រោយអ្នកឈប់ទទួលទានបារី ហានិភ័យនៃជំងឺគាំងបេះដូងនឹងចុះថយ ហើយបន្ទាប់ពីរយៈត្រឹមតែមួយថ្ងៃ កម្រិតអុកស៊ីសែននៅក្នុងរាងកាយរបស់លោកអ្នកនឹងកើនឡើង ហើយសារពាង្គកាយអ្នកនឹងមានភាពប្រក្រតីជាងមុន។
២. មួយខែទៅបីខែបន្ទាប់ពីឈប់ជក់បារី៖ សួតរបស់អ្នកនឹងចាប់ផ្តើមមានភាពប្រសើរជាងមុន អ្នកនឹងមានអារម្មណ៍ថាក្អកតិចជាងមុន និងងាយស្រួលក្នុងការដកដង្ហើមជាងមុន ហើយប្រព័ន្ធលំហូរឈាមនៅក្នុងរាងកាយលោកអ្នកនឹងប្រព្រឹត្តទៅល្អជាងមុន។
៣. មួយឆ្នាំក្រោយឈប់ជក់បារី៖ នៅក្នុងអំឡុងពេលនេះ សួតរបស់អ្នកនឹងមានសុខភាពល្អជាងមុនច្រើនដោយសារការព្យាបាលរបស់ប្រព័ន្ធការពារសួត ហើយហានិភ័យនៃការកើតជំងឺស្ទះសរសៃឈាមបេះដូងនឹងថយចុះពាក់កណ្ដាល។
៤. ប្រាំឆ្នាំទៅដប់ឆ្នាំបន្ទាប់ពីឈប់ពិសារបារី៖ នៅក្នុងបារីមានផ្ទុកសារធាតុម៉្យាងដែលធ្វើឲ្យសរសៃឈាមរួមតូច និងធ្វើឲ្យកកឈាម។ បន្ទាប់ពីបានរយៈពេល ៥ ឆ្នាំក្រោយពីការឈប់ពិសារបារី រាងកាយរបស់លោកអ្នកនឹងព្យាបាលដោយខ្លួនឯង ដែលធ្វើឲ្យសរសៃឈាមនៅក្នុងសារពាង្គរីកធំវិញ ដែលជួយកាត់បន្ថយការកកឈាមនៅក្នុងសរសៃឈាម និងកាត់បន្ថយជំងឺស្ត្រូក។ នៅក្នុងរយៈពេល ១០ ឆ្នាំ ការប្រឈមមុខនឹងការកើត និងស្លាប់ដោយសារជំងឺមហារីកសួតនឹងធ្លាក់ចុះពាក់កណ្ដាល បើធៀបនឹងអ្នកជក់បារី។
៥. ដប់ប្រាំឆ្នាំទៅម្ភៃឆ្នាំក្រោយផ្ដាច់បារី៖ ក្នុងរយៈពេលដប់ប្រាំឆ្នាំ អត្រានៃការកើតជំងឺស្ទះសរសៃឈាម និងជំងឺមហារីកលំពែងនឹងធ្លាក់ចុះស្មើនឹងអ្នកដែលពុំទទួលទានបារី។ រយៈពេល ២០ ឆ្នាំកម្រិតនៃការស្លាប់ដោយសារជំងឺមហារីកសួត និងមហារីកនឹងធ្លាក់ចុះស្មើអ្នកដែលមិនធ្លាប់ពិសារបារី។
ប្រភព៖ Medical News Today| https://www.medicalnewstoday.com/articles/317956
Centers for Disease Control https://www.cdc.gov/tobacco/campaign/tips/quit-smoking/7-common-withdrawal-symptoms/index.html
រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID
កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ +។