ដំបៅមាត់ ឬពងបែកមាត់ម្តងៗគឺពិបាកក្នុងការញ៉ាំ ផឹក ជាពិសេសពេលនិយាយក៏បង្កភាពឈឺចាប់ផងដែរ! ហើយបងប្អូនសាកស្រម៉ៃមើល បើអាកាសធាតុក្តៅខ្លាំងទៀត ហើយបងប្អូនកំពុងតែជួបជាមួយបញ្ហាពងបែកមាត់នេះទៀត ប្រាកដជាឈឺខ្លាំងណាស់ ហើយវានឹងមិនងាយជាសះស្បើយនោះទេ ព្រោះថានៅពេលអាកាសធាតុខាងក្រៅក្តៅហើយ ក្នុងខ្លួនមនុស្សយើង នឹងរងសម្ពាធក្តៅចេញពីខាងក្នុងផងដែរ។
ជាទូទៅ ដំបៅមាត់ ឬពងបែកមាត់នេះ បង្ករឡើងដោយសារតែការរលាកភ្នាសនៅក្នុងមាត់ លើអណ្តាត ឬអញ្ចាញជាដើម។ វានឹងបាត់ទៅវិញដោយខ្លួនឯងនៅរយៈពេលពេលពី 10 ទៅ 14 ថ្ងៃដោយមិនចាំបាច់ព្យាបាល ប៉ុន្តែតើបងប្អូនអាចទ្រាំទុករហូតដល់ ២សប្តាហ៍ដែរឬទេ?
តាមការសិក្សាពីគេហទំព័រសុខភាពពិភពលោកគេបាន និយាយថា តាមពិតយើងមិនអាចពន្លឿនការព្យាបាលដំបៅមាត់ ឬពងបែកមាត់នេះ ឲ្យបានលឿនរហ័សនោះទេ តែវិធីសាស្ត្រនេះ អាចកាត់បន្ថយភាពឈឺចាប់ និងកម្ចាត់មេរោគនៅក្នុងមាត់ផងដែរ ជម្រើសនៃការព្យាបាលដំបៅមាត់រួមមាន៖
ប្រភព៖ Better Health |https://www.betterhealth.vic.gov.au/health/conditionsandtreatments/mouth-ulcers
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង