តើការខ្សោយផ្លូវភេទ មានហានិភ័យឬអត់?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2024-06-12

ជឿថាបុរសៗ ប្រាកដជាធ្លាប់លួចសួរខ្លួនឯង ឬ ធ្លាប់លួចសួរដៃគូរបស់ខ្លួនពីសំនួរនេះ ហើយបញ្ហាខ្សោយផ្លូវភេទនេះ មានបងៗតិចតួចណាស់ដែលលើកបញ្ហាអសមត្ថភាពផ្លូវភេទនេះមកនិយាយ។ អស់បារម្ភ! បើបុរសៗចង់ដឹងថាខ្លួនឯងខ្សោយផ្លូវភេទឬអត់អាចអានអត្ថបទនេះបាន។

 

បញ្ហាផ្លូវភេទមានឥទ្ធិពលយ៉ាងខ្លាំងទៅលើទំនាក់ទំនងក្នុងការរស់នៅ ហើយជាក់ស្តែងបងបុរសៗ មានភាពខ្មាសអៀនជាងស្ត្រីនៅពេលជជែករឿងសុខភាពផ្លូវភេទ។ បើបងៗមានបញ្ហា ឬគិតថាសុខភាពផ្លូវភេទរបស់ខ្លូនមិនប្រក្រតីគួរតែជជែកពីបញ្ហានេះ ជាមួយអ្នកជំនាញ ដើម្បីរកដំណោះស្រាយ បើទុកយូរមិនល្អទេ អាចប្រឈមជាមួយនឹងបញ្ហាលិង្គងាប់។

 

អារម្មណ៍ ខួរក្បាល អរម៉ូន សរសៃប្រសាទ សរសៃឈាម និងសាច់ដុំ រួមទាំងសុខភាពផ្លូវចិត្តផងដែរ គឺដើរតួយ៉ាងសំខាន់ក្នុងការសម្រើបផ្លូវភេទ បើផ្នែកណាមួយមានបញ្ហា ក៏អាចធ្វើឲ្យប៉ះពាល់របស់សុខភាពផ្លូវភេទដូចគ្នា។ នៅពេលដែលសុខភាពផ្លូវភេទចាប់ផ្តើមខ្សោយ បងអាចកត់សម្គាល់លើចំណុចនេះបាន៖ 

 

១. ការបាត់បង់ចំណង់ផ្លូវភេទ។ ការហត់ពេក តានតឹង ស្ត្រេស​ ក៏អាចធ្វើឲ្យបាត់បងចំណង់ផ្លូវភេទបានដែរ ប៉ុន្តែបើយូរៗ                     មិនមែនជាបញ្ហាណាមួយដែលបង្កទៅជាការប្រឈមជាមួយនឹងបញ្ហាលិង្គងាប់នោះទេ។

២. ការរីកឡើងរឹងនៃលិង្គមានការធ្លាក់ចុះ (ប្រើពេលខ្លីជាងមុន)

៣. អសមត្ថភាពក្នុងការឡើងរឹងរបស់លិង្គ។

 

 

ដោយឡែកបើស្ថិតក្នុងករណីនេះវិញ គឺជាករណីប្រឈមជាមួយហានិភ័យខ្ពស់ជាមួយនឹងបញ្ហាលិង្គងាប់៖

១. កាន់តែចាស់ទៅៗ។

២. មានស្ថានភាពផ្លូវចិត្តដូចជា ថប់អារម្មណ៍ ធ្លាក់ទឹកចិត្ត ឬស្ត្រេសជាដើម។

៣. ទទួលរងពីលក្ខខណ្ឌវេជ្ជសាស្ត្រដូចជាជំងឺបេះដូង ឬជំងឺទឹកនោមផ្អែម។

៤. ប្រើថ្នាំជក់។

៥. ប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង។

៦. លើសទម្ងន់។

៧. កំពុង​ទទួល​ការ​ព្យាបាល​តាម​វេជ្ជសាស្រ្ដ​ដូច​ជា​ការ​ព្យាបាល​ដោយ​វិទ្យុសកម្ម​សម្រាប់​ជំងឺ​មហារីក។

៨. កំពុងលេបថ្នាំដូចជា ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន ថ្នាំសម្ពាធឈាមខ្ពស់ ឬថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត។

៩. មានរបួសដែលអាចបំផ្លាញសរសៃប្រសាទ ឬសរសៃឈាមដែលរួមចំណែកដល់ការឡើងរឹងរបស់លិង្គ។

 

 

ប្រភព៖ https://intermountainhealthcare.org/blogs/how-do-i-know-if-i-have-erectile-dysfunction

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង