អ្នកជំងឺតម្រងនោម គួរតែជៀសឲ្យឆ្ងាយពីទំពាំង!

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2023-11-17

រដូវកាលនេះ ជារដូវកាលមួយដែលប្រជាជនខ្មែរ និយមបរិភោគទំពាំង។ មិនថាទំពាំងស្រស់ ទំពាំងជ្រក់ សុទ្ធតែមានរសជាតិឆ្ងាញ់ ទោះបីជាយ៉ាងណាវាមិនអំណោយផលទេ។ ប្រសិនបើញ៉ាំច្រើពេក អាចធ្វើឱ្យប៉ះពាល់តម្រងនោម ជាពិសេសគួរតែចៀសវាងឲ្យឆ្ងាយតែម្តង សម្រាប់អ្នកដែលកំពុងតែមានបញ្ហាតម្រងនោមស្រាប់។

 

 

តាមការសិក្សាសា្រវជ្រាវ ទំពាំងមានជាតិសរសៃឆៅច្រើន រួមទាំងសារធាតុកាល់ស្យូមមួយប្រភេទគឺ oxalate ដែលមិនងាយរលាយ មិនអំណោយផលដល់ការស្រូបយកសារធាតុចិញ្ចឹម ទៅកាន់រាងកាយនោះទេ។  ដោយសារតែទំពាំងមានសារធាតុចិញ្ចឹម ដែលមិនងាយរលាយនេះហើយ ទើបបណ្តាលឱ្យមានផលប៉ះពាល់ទៅកាន់តម្រងនោម។

 

ពិតណាស់! អ្នកជំងឺតម្រងនោមមិនគួរបរិភោគទំពាំងនោះទេ! មិនត្រឹមតែប៉ុនហ្នឹង ទំពាំងក៏ជាមូលហេតុចម្បងមួយដែលបង្កឲ្យក្រពះរ៉ាំរ៉ៃ ដំបៅ ហើយជាពិសេស ទំពាំងមិនមែនជាអាហារល្អ សម្រាប់ស្រ្តីនៅពេលមករដូវនោះទេ។

 

ប្រភព៖ Kidney Disease Web

រក្សាសិទ្ធដោយ ពេទ្យយើង