ចង់ដឹងគន្លឹះសុខភាព ជួយឱ្យយល់សប្តិល្អអត់?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2023-10-23

មនុស្សគ្រប់គ្នាសុទ្ធតែមានការយល់សប្ដិនៅពេលគេង ជាពិសេសការគេងពេលយប់ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែយល់សប្ដិល្អនោះទេ។ សំណួរសួរថា តើអ្នកអាចគ្រប់គ្រងយល់សប្ដិរបស់ខ្លួនបានដែរឬទេ? យើងមិនអាចគ្រប់គ្រងយល់សុបិន្តបានទេ ប៉ុន្តែយើងអាចបង្កើនសុខភាពផ្លូវចិត្ត និងគុណភាពដំណេក ដើម្បីឱ្យស្ត្រេសតិចជាងមុន និងយល់ល្អជាងមុនបាន។

 

វិធីជួយឱ្យគេងយល់សប្តិល្អ៖

១. គេងឱ្យបានគ្រប់គ្រាន់

មនុស្សពេញវ័យជាទូទៅ គួរគេងឱ្យបានចាប់ពី ៧ម៉ោងឡើងទៅ ក្នុង១យប់។

 

២. ធ្វើលំហាត់ប្រាណ

ក្នុងសកម្មភាព និងក្នុងជីវិតប្រចាំថ្ងៃ អ្នកគួរឆ្លៀតហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីជួយការគេងយប់។ ប៉ុន្តែគួរចាំថា អ្នកមិនគួរហាត់ប្រាណគៀកម៉ោងចូលគេងនោះទេ ដែលនាំឱ្យពិបាកងងុយគេង។

 

៣. រៀបចំកន្លែងគេងឱ្យងាយក្នុងការគេង

សម្អាតបន្ទប់ ឬធ្វើឱ្យបន្ទប់ទូលាយ យកឧបករណ៍អេឡិចត្រូនិចមួយចំនួនចេញ មានដូចជា ទូរទស្សន៍ កុំព្យូទ័រ ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀត។

 

៤. កាត់បន្ថយអារម្មណ៍ស្ត្រេស ឬភាពស្មុគស្មាញមុនចូលគេង

ធ្វើអារម្មណ៍ឱ្យស្ងប់ ដោយការសមាធិ ហិតក្លិនក្រអូបៗ ងូតទឹក ឬអានសៀវភៅ មុនចូលគេង នោះអ្នកនឹងអាចគេងបានងាយ។ ប៉ុន្តែក្នុងពេលតែមួយនេះ ក៏គួរតែជៀសវាងការបំពេញការងារ ហាត់ប្រាណអាំងស៊ីតេខ្ពស់ ញ៉ាំអាហារ ឬផឹកភេសជ្ជៈ និងប្រើឧបករណ៍អេឡិចត្រូនិច។

 

៥. ជៀសវាងទម្លាប់ញ៉ាំជាតិអាល់កុលនៅពេលយប់

ជាតិអាល់កុលអាចប៉ះពាល់ដល់វដ្តដំណេករបស់អ្នក ធ្វើឱ្យគុណភាពដំណេកមិនល្អ។

 

៦. ផ្លាស់ប្ដូរទីតាំងដេក

ប្រសិនបើអ្នកងាយនឹងយល់សប្តិអាក្រក់ អ្នកគួរសាកល្បងផ្លាស់ប្ដូរទីតាំង ឬឥរិយាបថដេក។ ការសិក្សាមួយចំនួន ពិតជាបានរកឃើញថាទីតាំង ឬឥរិយាបថនៃការគេង មានឥទ្ធិពលលើសុបិន្តផងដែរ។

 

៧. ញ៉ាំអាហារណាដែលមានមេឡាតូនីន

មេឡាតូនីន គឺជាអរម៉ូនធម្មជាតិបង្កើតឡើងដោយរាងកាយមនុស្ស ហើយវាមានសមត្ថភាពក្នុងការបង្កើនគុណភាពដំណេក។ អាហារទាំងនោះរួមមាន (១) ស៊ុត (២) ត្រី (៣) សាច់ (៤) ទឹកដោះគោ (៥) គ្រាប់ធញ្ញជាតិ (៦) អាហារបែប Cereal និង (៧) ផ្សិត។

 

៨. គ្រប់គ្រងជំងឺថប់បារម្ភ

ការសិក្សាទៅលើមនុស្សវ័យចំណាស់ ក្នុងឆ្នាំ២០១៤ បានរកឃើញថា ក្រុមមនុស្សដែលមានជំងឺថប់បារម្ភ ងាយនឹងមានយល់សប្ដិអាក្រក់ជាងមនុស្សដទៃ។

 

៩. លេខហ្គេមលើប្រព័ន្ធអនឡាញ

ការសិក្សាក្នុងឆ្នាំ២០១៩ បានរកឃើញថា ការលេងហ្គេមអាចទាញមាតិកាហ្គេម ចូលទៅក្នុងសុបិន្តមនុស្សឱ្យគិតតែរឿងល្អ៕

 

ប្រភព៖ Healthline https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង