ញ៉ាំកាហ្វេរាល់ថ្ងៃអត់ញៀនផង! នេះគឺជាពាក្យដែលគេឧស្សាហ៍និយាយលេង ប៉ុន្តែជាក់ស្តែងស្តាប់ទៅបែបនេះមែន ព្រោះថាមនុស្សមួយចំនួនចូលចិត្តញ៉ាំកាហ្វេ ញ៉ាំរៀងរាល់ថ្ងៃ រហូតដល់ខានមួយថ្ងៃមិនបានទេ។
បើមិនញ៉ាំធ្វើការមិនកើត! បើមិនញ៉ាំអារម្មណ៍គឺមិនល្អ! អត្ថបទសុខភាពនេះ គឺសម្រាប់អ្នកដែលចូលចិត្តកាហ្វេ។ ៨ ចំណុចនេះ គឺជួយឲ្យការញ៉ាំកាហ្វេរបស់លោកអ្នកកាន់តែមានប្រសិទ្ធភាព និងមានសុខភាពល្អ៖
(១) កុំញ៉ាំកាហ្វេក្រោយម៉ោង ២រសៀល!
ជាតិកាហ្វេអ៊ីនជាសារជាតិភ្ញោច។ វាផ្តល់ឱ្យអ្នកនូវថាមពលដ៏ខ្លាំងក្លា និងជួយអ្នកឱ្យភ្ញាក់នៅពេលអ្នកមានអារម្មណ៍អស់កម្លាំង បើញ៉ាំក្រោយម៉ោង២រសៀល សារជាតិកាហ្វេអ៊ីន អាចប៉ះពាល់ និងរំខានដល់ការគេងរបស់អ្នក។
(២) ញ៉ាំកាហ្វេ កុំដាក់ស្ករ!
ថ្វីត្បិតតែកាហ្វេ ល្អសម្រាប់សុខភាពក៏ដោយ ជាតិស្ករជាកត្តាចម្បងអាចបង្កគ្រោះថ្នាក់ ដោយសារតែបរិមាណខ្ពស់នៃ fructose បង្កជាជំងឺធ្ងន់ធ្ងរច្រើនប្រភេទដូចជា បញ្ហាធាត់ និងជំងឺទឹកនោមផ្អែមជាដើម។
(៣) ញ៉ាំកាហ្វេដែលមានគុណភាពល្អ!
កាហ្វេមានច្រើនប្រភេទ ហើយមានប្រភពមកពីប្រទេសផ្សេងៗគ្នា មានច្រើនរប្រៀបនៃការដាំដុះ ប៉ុន្តែវិធីេជ្រើសរើសកាហ្វេល្អ គឺមើលលើគុណភាពរបស់វា។
(៤) កុំញាំច្រើនពេក!
ទទួលស្គាល់ថា ការទទួលទានជាតិកាហ្វេអ៊ីនជួយផ្តល់ថាមពល ប៉ុន្តែបើញ៉ាំច្រើនមិនល្អទេ។ ញាំតែមួយថ្ងៃ១កែវ ឬ២កែវបានហើយ។
(៥) បន្ថែមជាមួយម្សៅ Cinnamon!
ធ្វើបែបនេះជួយបង្កើនរសជាតិ និងមានអត្ថប្រយោជន៍សុខភាព ព្រោះថាcinnamon អាចបន្ថយជាតិស្ករក្នុងឈាម កូលេស្តេរ៉ូល និងទ្រីគ្លីសេរីត ចំពោះអ្នកជំងឺទឹកនោមផ្អែម។
(៦) ជៀសវាងការបន្ថែមគ្រីមដែលមានជាតិខ្លាញ់ទាប!
គួរជៀសវាង ទើបវាល្អសម្រាប់អ្នកជំងឺពុកឆ្អឹង និងអ្នកជំងឺដែលបែកបាក់ឆ្អឹង។
(៧) បន្ថែមម្សៅកាកាវ!
បន្ថែមម្សៅកាកាវចូលក្នុងកាហ្វេ អាចបង្កើនរសជាតិកាហ្វេ និងកាត់បន្ថយហានិភ័យជំងឺបេះដូង។
(៨) ឆុងកាហ្វេរបស់អ្នកដោយប្រើក្រដាសតម្រង!
ការធ្វើបែបនេះគឺជួយកាត់បន្ថយហានិភ័យ ចំពោះអ្នកលើសម្ពាធឈាម។
ប្រភព៖ Healthline.com
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង