តើអ្នកដឹងទេ? រាល់ថ្នាំទាំងអស់ ទោះបរិមាណតិច ឬច្រើន ដែលទទួលទាន អាចបញ្ចេញមកវិញនៅតាមទឹកដោះ ហើយបញ្ជូនទៅកូនរបស់អ្នក ក្នុងពេលដែលអ្នកបំបៅដោះពួកគាត់។ ថ្នាំវេជ្ជសាស្ត្រភាគច្រើន មិនបង្កផលប៉ះពាល់ដល់ទារកនោះទេ។ យ៉ាងណាក៏ដោយ មានថ្នាំមួយចំនួនទៀត អាចជះឥទ្ធិពលដល់ទារក ប្រសិនបើស្ត្រីទទួលទានថ្នាំនោះ មុនពេល ឬអំឡុងពេលបំបៅដោះកូន។ តើថ្នាំដែលអាចប៉ះពាល់សុខភាពទារក មានថ្នាំអ្វីខ្លះ?
ប្រភេទថ្នាំដែលម៉ាក់ៗទទួលទានហើយ តែមិនប៉ះពាល់ទារក៖
១. ភាគច្រើននៃប្រភេទថ្នាំអង់ទីប្យូទិច
២. ប្រដាប់ហឺត សម្រាប់អ្នកជំងឺហឺត
៣. ពពួកវីតាមីន (បរិមាណនៃការណែនាំ)
៤. ថ្នាំបំបាត់ការឈឺចាប់ ប៉ារ៉ាសេតាម៉ុល
ប្រភេទថ្នាំដែលម៉ាក់ៗ មិនគួរទទួលទាន នៅពេលបំបៅដោះទារក៖
១. ថ្នាំបំបាត់ការឈឺចាប់ ប្រភេទ Codeine
២. ថ្នាំបំបាត់បញ្ហាកកស្ទះ ឬតឹងច្រមុះ (ក្នុងទម្រង់ជាថ្នាំបន្ទះ ទឹកសម្រាប់លេប ទឹកបន្តក់ ទឹកបាញ់ច្រមុះ ឬម្សៅ)
៣. ថ្នាំអាស្ពីរីន
៤. ឱសថប្រភេទរុក្ខជាតិ
៥. គ្រឿងញៀន
ប្រភព៖ NHS https://www.nhs.uk/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង