ការពិនិត្យសុខភាព ជារឿងចាំបាច់សម្រាប់មនុស្សគ្រប់រូប ទោះបីជាអ្នកគ្មានអារម្មណ៍ថាឈឺក៏ដោយ។ វាជាវិធីតាមដាន និងបង្ការជំងឺ ដ៏ល្អបំផុត។ ដូចគ្នាដែរ ស្ត្រីៗគួរពិនិត្យសុខភាពឱ្យបានទៀងទាត់ ដើម្បីបង្ការជំងឺនានា មុនពេលធ្ងន់ធ្ងរព្យាបាលមិនជា ដែលបង្កហានិភ័យដល់អាយុជីវិត។
ស្ត្រីក្នុងចន្លោះអាយុ ១៨ឆ្នាំ ដល់ ៣៩ឆ្នាំ ជាវ័យកំពុងលូតលាស់ និងមានទំនួលខុសត្រូវខ្ពស់។ ហើយស្ត្រីត្រូវតែមានសុខភាពរឹងមាំ សម្រាប់ការបំពេញតួនាទីប្រចាំថ្ងៃ។ ហេតុដូចនេះ ស្ត្រីក្នុងរង្វង់អាយុនេះ ចាំបាច់ត្រូវពិនិត្យសុខភាព។ តើស្ត្រីចន្លោះពីអាយុ ១៨ឆ្នាំ ដល់ ៣៩ឆ្នាំ គួរពិនិត្យសុខភាពអ្វីខ្លះ?
ហេតអ្វីស្ត្រីអាយុ ១៨ឆ្នាំ ដល់ ៣៩ឆ្នាំ គួរពិនិត្យតាមដានសុខភាព?
១. ស្វែងរកបញ្ហាសុខភាព
២. វិភាគហានិភ័យ នៃការកើតជំងឺនាពេលខាងមុខ
៣. អនុវត្តរបៀបរស់នៅ ដែលមានសុខភាពល្អ
៤. តាមដានតម្រូវការ នៃការចាក់វ៉ាក់សាំង
៥. ជួយឱ្យអ្នកស្គាល់គ្រូពេទ្យ ឬដឹងថាពេទ្យណាអាចទុកចិត្តបាន សម្រាប់ករណីកើតមានជំងឺណាមួយ
ប្រភេទតេស្តសុខភាព ដែលស្ត្រីគួរធ្វើ ក្នុងចន្លោះអាយុ ១៨ឆ្នាំ ដល់ ៣៩ឆ្នាំ៖
១. តេស្តសម្ពាធឈាម (គួរធ្វើតេស្តជារៀងរាល់ ១ឆ្នាំម្ដង ឬ ៣ - ៥ ឆ្នាំម្ដង)
២. តេស្តជំងឺមហារីកសុដន់
៣. តេស្តជំងឺមហារីកមាត់ស្បូន (ស្ត្រីគួរពិនិត្យមើលជំងឺមហារីកស្បូន លើកដំបូង នៅអាយុ ២១ឆ្នាំ)
៤. តេស្តកូឡេស្តេរ៉ូល
៥. តេស្តជំងឺទឹកនោមផ្អែម (ស្ត្រីគួរពិនិត្យមើលជំងឺទឹកនោមផ្អែម លើកដំបូង នៅអាយុ ៣៥ឆ្នាំ រួចត្រូវពិនិត្យឡើងវិញជារៀងរាល់ ៣ឆ្នាំម្ដង)
៦. ពិនិត្យមាត់ធ្មេញ (គួរទៅជួបទន្តពេទ្យ ដើម្បីពិនិត្យ និងសម្អាតមាត់ធ្មេញ ឱ្យបានម្ដង ឬ ២ដងក្នុង ១ឆ្នាំ)
៧. ពិនិត្យភ្នែក (ប្រសិនបើមានបញ្ហាគំហើញ ស្ត្រីគួរពិនិត្យភ្នែកជារៀងរាល់ ២ឆ្នាំម្ដង ឬច្រើនជាងនេះ)
៨. ពង្រឹងប្រព័ន្ធភាពស៊ាំ ឬចាក់វ៉ាក់សាំង
៩. តេស្តស្វែងរកជំងឺឆ្លង (តេស្តជំងឺជ្រាំងរមាស់ និងជំងឺប្រមេះទឹកបាយ)
១០. តេស្តជំងឺរលាកថ្លើមប្រភេទសេ
១១. តេស្តជំងឺអេដស៍
១២. តេស្តសុខភាពរាងកាយ (តាមដានមើលថា រាងកាយរបស់អ្នកមានសុខភាពល្អដែរឬទេ ហើយមានអនុវត្តទម្លាប់ប៉ះពាល់សុខភាពដែរឬទេ)
១៣. តេស្តសុខភាពស្បែក (តាមដានសញ្ញានៅលើស្បែក ពាក់ព័ន្ធនឹងជំងឺមហារីកស្បែក)
ដើម្បីតេស្តសុខភាព ទៅតាមតម្រូវការខាងលើ ស្ត្រីត្រូវទៅគ្លីនិក ឬមន្ទីរពេទ្យជំនាញ ដែលអាចផ្ដល់សេវាសុខាភិបាលទាំងនេះ៕
ប្រភព៖ MedlinePlus https://medlineplus.gov/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង