ស្ត្រីៗដឹងទេ? ឧស្សាហ៍ឈឺ ក្រហាយ នៅពេលរួមដំណេក ឬនៅពេលបត់ជើងតូច អាចជាបញ្ហាស្ងួតទ្វារមាស!

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2023-06-11

បញ្ហាស្ងួតទ្វារមាស គឺជាការស្ងួតទ្វារមាសស្ត្រី ដែលមានរោគសញ្ញាឈឺចាប់ និងប៉ះពាល់ដល់គុណភាពជីវិត របស់ស្ត្រីជាច្រើន។ វាអាចកើតឡើងលើស្ត្រី ឬនារី មិនរើសវ័យនោះទេ។ ហើយស្ត្រីដែលមានបញ្ហាស្ងួតទ្វារមាស និយមជួបការឈឺចាប់ នៅពេលអង្គុយ ហាត់ប្រាណ បត់ជើងតូច និងនៅពេលរួមដំណេក។ តើបញ្ហានេះ បង្កដោយមូលហេតុដូចម្ដេច ហើយគួរព្យាបាល និងបង្ការបែបណា?

 

រោគសញ្ញានៃបញ្ហាស្ងួតទ្វារមាស៖

១. ក្រហាយ ឬរមាស់ បរិវេណខាងក្នុង និងជុំវិញទ្វារមាស

២. ឈឺចាប់ ឬមិនប្រក្រតី ក្នុងពេលរួមដំណេក

៣. នោមញឹក

៤. ឧស្សាហ៍ឆ្លងមេរោគក្នុងបំពង់ទឹកនោម

 

គួរបញ្ជាក់ថា កត្តាទាំងលើនេះ ក៏អាចជាមូលហេតុនាំឱ្យស្ត្រី បាត់បង់ចំណង់រួមដំណេកផងដែរ។

 

មូលហេតុបង្កបញ្ហាស្ងួតទ្វារមាស៖

១. អស់រដូវ

២. កំពុងបំបៅដោះទារក

៣. ទទួលទានថ្នាំពន្យារកំណើត ឬថ្នាំព្យាបាលជំងឺបាក់ទឹកចិត្ត

៤. បានកាត់ស្បូនចេញ (hysterectomy)

៥. បានទទួលការព្យាបាលជំងឺមហារីក ដោយប្រើថ្នាំគីមី

៦. គ្មានអារម្មណ៍ស្រើបស្រាលកើតឡើង ក្នុងពេលរួមដំណេក

៧. ប្រើសាប៊ូដុំក្រអូប ដុសក្នុង និងជុំវិញទ្វារមាស

៨. មានជំងឺទឹកនោមផ្អែម ឬរោគសញ្ញា Sjögren

 

វិធីព្យាបាលបញ្ហាស្ងួតទ្វារមាស៖

១. ប្រើថ្នាំវេជ្ជសាស្រ្តមួយចំនួន សម្រាប់ការព្យាបាល តាមការណែនាំច្បាស់លាស់របស់វេជ្ជបណ្ឌិត

២. ប្រើទឹករំអិល ឬផលិតផលផ្ដល់សំណើម ដល់ទ្វារមាស

 

ប្រភព៖ NHS https://www.nhs.uk/ & Cleveland Clinic https://my.clevelandclinic.org/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង